វិធីរក្សាភ្នែក
នៅមុខកញ្ចក់កុំព្យូទ័រ
ឃើញថាមកដល់សព្វថ្ងៃនេះការប្រើប្រាស់កុំព្យូទ័រ
គឺជាវិធីមួយដែលអាចជួយសម្រួលដល់ការងារបានច្រើនយ៉ាង ទាំងការងារ ផ្នែករដ្ធាបាល
សេដ្ធកិច្ច ហើយកំពុងតែមានការពេញនិយមផងដែរ ចំពោះមនុស្សទូទៅ នៅលើ ពិភពលោក យើងនេះ។ថ្វីត្បិតតែកុំព្យទ័រមាន
សារះប្រយោជន៏ ច្រើនសម្រាប់ពួកយើង
ប៉ុន្តែវាក៏បានបង្កឲ្យមានផលប៉ះពាល់
ផងដែរ ជាពិសេសចំពោះសុខភាពភ្នែក
ដូចជាធ្វើឲ្យភ្នែកស្រវាំង និងធ្វើឲ្យចុក
រោយភ្នែកជាដើម។
·
បញ្ហាភ្នែកជាមួយនឹងកញ្ចក់កុំព្យូទ័រ
ភាគច្រើនអ្នកប្រើប្រាស់កុំព្យទ័រអាចប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា៖
-កុំព្យូទ័រមានពន្លឺដែលចែងចេញពីអក្សរឬរូបភាពផ្សេងៗ
នៃកុំព្យូទ័រ
ជួនកាលអក្សរទាំងនោះឬរូបភាពទាំងនោះ វាមិន
សូវច្បាស់
ដូចនេះធ្វើឲ្យភ្នែកប្រឹងសម្លឹងមើល
ហើយពន្លឺដែលចាំងចេញ ពីកុំព្យូទ័រគឺអាច
បង្កឲ្យភ្នែកមានបញ្ហា។
-ការប្រើប្រាស់កុំព្យូទ័រយូរ នៅពីមុខកុំព្យូទ័ររហូត និងជារៀងរាល់ម៉ោង
ធ្វើការងារអាចបង្កឲ្យមានផលប៉ះពាល់
ទៅលើភ្នែកផងដែរ។
-ចលនាភ្នែកជាធម្មតាភ្នែករបស់មនុស្សយើងម្នាក់តែងតែធ្វើចលនាចុះ
ឡើងៗរហូត។នៅពេលដែលលោកអ្នកនាង
កញ្ញាសម្លឹងមើលកុំព្យទ័រយូរអាច
ធ្វើឲ្យភ្នែកបន្ថយនូវការធ្វើចលនាដោយគិតតែពីសម្លឹង
ទាំងនោះក៏អាចធ្វើឲ្យ
ភ្នែកមានបញ្ហាដែរ។រោគសញ្ញាដែលបញ្ជាក់ថាកុំព្យូទ័របង្កផលវិបាកដល់ភ្នែក
រោគសញ្ញាមួយចំនួនដែលលោកអ្នកនាងកញ្ញាអាចវីភាគដឹងដោយខ្លួនឯងបាននោះមានដូចជា៖
-ភ្នែកចុករោយ ចុកគ្រាប់ភ្នែក នៅពេលដែលលោកអ្នកសម្លឹងមើល
កុំព្យូទ័រច្រើនម៉ោង។
-ជាធម្មតានៅពេលដែលលោកអ្នកនាងកញ្ញាមើលកុំព្យូទ័រច្រើនអាច
បណ្ដាលឲ្យស្ងួតភ្នែក។ព្រោះភ្នែករបស់យើង ត្រូវតែ
មានទឹកភ្នែកធ្វើឲ្យសើម
និងរំអិលជាប់ជាប្រចាំ។ដូច្នេះនៅពេលដែលយើងខំប្រឹងសម្លឹងមើល
ហើយ
មិនបានព្រិចភ្នែកជាហេតុធ្វើឲ្យភ្នែកយើងស្ងួតឬក៏លោកអ្នកអាចមានអារម្មណ៏
ថាភ្នែកស្ងួតឬក៏ក្រហាយផ្សេងៗជាដើម។
-កាលណាដែលមើលយូរពេកទៅវាអាចធ្វើឲ្យស្រវាំងភ្នែកនិងអាចធ្វើឲ្យ
ឈឺក្បាលឬរោយកជាដើម។វិធីថែរក្សាភ្នែកនៅមុខកញ្ចាក់កុំព្យូទ័រការថែរក្សាភ្នែកនៅមុខកញ្ចាក់កុំព្យូទ័រវាមិនមែនជាការលំបាកនោះទេដោយលោកអ្នកគ្រាន់តែអនុវត្តទៅតាម
ណែនាំ ដូចជា៖
-ត្រូវតែមានពេលសំរាក មិនត្រូវមើលយូរពេកនោះទេ
ដោយត្រូវមើលត្រឹម១៥នាទី ឬក៏២០នាទីត្រូវ ងាកចញ
ទៅមើលអ្វី ផ្សេងក្រៅពីកុំព្យូទ័រដើម្បីការពារភ្នែកកុំ៎ឲ្យមានបញ្ហា។
-នៅពេលដែលមើលកុំព្យូទ័រត្រូវតែពង្រីកតួអក្សរឲ្យធំៗនិងច្បាស់ដើម្បីកុំឲ្យពិបាកក្នុងការសម្លឹងមើល
ជា ពិសេស ត្រូវបន្ថយពន្លឺកុំឲ្យភ្លឺខ្លាំពេក។
-ត្រូវតែឧស្សាហ៏ព្រិចភ្នែកដើម្បីកុំឲ្យភ្នែកស្ងូត។
-បើកាលណាមានបញ្ហាភ្នែកដែលបណ្ដាលមកពីកុំព្យូទ័រ ដូចជាចុករោយ
ភ្នែកក្រហាយភ្នែក ឬឈឺក្បាល នៅពេល ដែល
មើលកុំព្យូទ័រ លោកអ្នកនាងកញ្ញា គួរតែទៅជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីឲ្យគ្រូពេទ្យពិនិត្យមើល។
ទាំងនេះគឺជាវិទ្យាសាស្រ្តមួយដែលអាចជួយឲ្យភ្នែកមានសុខភាពល្អមិនមានបញ្ហា។
·
ដំបូន្មានអ្នកជំនាញ
លោកអ្នកនាងកញ្ញាដែលប្រើប្រាស់កុំព្យទ័រច្រើន
គឺធ្វើម៉េចឲ្យការប្រើ
ប្រាស់នោះមានរបៀបដោយត្រូវដាក់កុំព្យូទ័រ
ឲ្យនៅឆ្ងាយប្រហែលជា៣០សង់ទីម៉ែតត្រូវតែមានថ្នាំសំរាប់បន្តក់ភ្នែកនិងឧស្សាហ៏ព្រិចភ្នែក
ដើម្បីជួយសម្រាលដល់ភ្នែកឲ្យប្រើប្រាស់បានយូរអង្វែង។បើសិនជាមានបញ្ហាភ្នែកធន់ធ្ងរ
ជួនកាលមិនមែន បង្កឡើងពីកុំព្យូទ័រ អាចដោយសារមូលហេតុផ្សេងទៀត
ត្រូវតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសដើម្បីព្យាបាលទៅតាម
មូលហេតុនៃបញ្ហាទាំងនេះ។ចំពោះលោកអ្នកនាងកញ្ញាដែលជ្រើសរើសនូវការប្រើប្រាស់
កញ្ចក់វ៉ែនតាត្រូវវាស់ ភ្នែកឲ្យបានត្រឹមត្រូវនិងស្របទៅតាមឌឺក្រេរបស់ភ្នែកផងដែរ។
បង្រៀនដោយលោកគ្រូ
សូត្រ តាំងលី
ទំនាក់ទំនង
០៧៧៤៥១៧៩០/០១០ ៨៨ ១៥ ៨០